សម្តេចធិបតី ហ៊ុន ម៉ាណែត ធានាការប្រើប្រាស់ថវិកា “មូលនិធិព្រំដែន”…

2024-9-7 20:30| 发布者: 人荡自有人上| 查看: 822 |原作者: 人荡自有人上|来自: https://www.jianhuadaily.com/20240906/254104

摘要: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធានាថា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធានាថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់កញ្ចប់ថវិកាដែលសប្បុរសជនចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តក្នុង “មូលមនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនឱ្យចំគោលដៅនិងប្រកបដោយតម្លាភាព។

សម្តេចនាយករដ្ឋមន្ត្រីធានាពីការប្រើប្រាស់ថវិកាមូលនិធិព្រំដែនប្រកបដោយតម្លាភាពនិងចំគោលដៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវីនិងសិក្ខាកាមមេធាវី កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

ការធានាអះអាងនេះ គឺជាការឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋមួយចំនួនដែលមានការយកចិត្តទុកដាក់និងព្រួយបារម្ភពីការប្រើប្រាស់ថវិកានៃមូលនិធិនេះមានការខ្ជះខ្ជាយនិងមិនមានតម្លាភាព។

សម្ដេចធិបតីមានប្រសាសន៍ថា ដើម្បីធានាបាននូវតម្លាភាពនិងការប្រើប្រាស់ថវិកាឱ្យចំគោលដៅ សម្តេចនឹងបង្កើតគណៈកម្មការគ្រប់គ្រងនិងផ្សព្វផ្សាយជូនដំណឹងដល់ពលរដ្ឋឱ្យបានដឹងពីគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ដោយលោក ខ្វាន់ ស៊ាម ខាងវិស្វកម្មនឹងធ្វើផែនការលម្អិតនិងរាយការណ៍ជាសាធារណៈជូនប្រជាពលរដ្ឋអំពីគម្រោងដែលត្រូវធ្វើ។

តាមការលើកឡើងរបស់សម្តេចធិបតីបានឱ្យដឹងថា ផ្លូវក្រវាត់ព្រំដែនដែលត្រូវធ្វើមានជាង ២ ៦០០ គីឡូម៉ែត្រ ធ្វើបាន ១ ៣៦០ គីឡូម៉ែត្រ  ប្រមាណ ៥០ ភាគរយ នៅសល់ ១ ៣០០ គីឡូម៉ែត្រទៀត ហើយផែនការនឹងបញ្ចប់រយៈពេល ១០ ឆ្នាំជាមួយនឹងថវិកាជាង២០០លានដុល្លារ។ យើងនឹងកំណត់ឱ្យច្បាស់ពីគោលដៅធ្វើ ធ្វើពីកន្លែងណាដល់កន្លែងណា បង្គោលណា ចំណាយថវិកានៃមូលនិធិនេះប៉ុន្មាន ហើយបងប្អូនគ្រប់មជ្ឈដ្ឋានអាចទៅមើលដល់កន្លែងផ្ទាល់បាន។

ជុំវិញការអភិវឌ្ឍនតំបន់ព្រំដែននេះដែរ រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើតភូមិនៅតំបន់ព្រំដែននៃខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) រួមមានខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង ខេត្តរតនគិរី ដោយចែកដីឱ្យប្រជាពលរដ្ឋក្រីក្រសង់លំនៅដ្ឋាន ដាំដំណាំ ដើម្បីការពារធនធានព្រៃឈើនិងជារបងការពារព្រំដែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យព្រំដែននាពេលកន្លងមក

គិតត្រឹមព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ទទួលបានថវិកាពីសប្បុរសជនសរុបជាង ១៩ លានដុល្លារអាម៉េរិក ដោយមានពលរដ្ឋចូលរួមជាង ៤០ ម៉ឺននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនមិនមែនដោយសារតែរដ្ឋខ្វះថវិកានោះទេ តែវាជាការភ្ជាប់សមានចិត្តរបស់ពលរដ្ឋក្នុងការការពារដែនសីមា៕

分享至:
| 收藏

一周精选

传 Lucky South 99内有外国人墓地,官方正申请搜查
传 Lucky South 99内有外国人
总统反有组织犯罪委员会 (PAOCC) 正在申请搜查令,以调查 Lucky South 99 设施内的一
缅甸掸邦紧靠中国云南边境此地一旦成功独立
缅甸掸邦紧靠中国云南边境此地
我国有一个重要邻国,就是缅甸。而缅甸的掸邦与我国云南省紧密相连,作为缅甸疆域最广
张侨伟提议通过新法案吸引外国投资以推动菲律宾经济
张侨伟提议通过新法案吸引外国
菲律宾参议员张侨伟(Sherwin Gatchalian)近日表示,拟议的“CREATE MORE”法案将为
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក Woo Won-Shik…
សម្ដេចតេជោ ហ៊ុ
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ត

© 2001-2013