ធនាគារជាតិ នឹងបញ្ចូលឃ្យូអរកូតប្រាក់រៀល និងប្រាក់ដុល្លារតែមួយ…

2024-9-20 12:30| 发布者: 爱情的经纬线| 查看: 962 |原作者: 爱情的经纬线|来自: https://www.jianhuadaily.com/20240918/255835

摘要: ធនាគារជាតិនៃកម្ពុជាគ្រោង នឹងដាក់ដំណើរការប្រព័ន្ធឃ្យូអរកូត (QR Code) ជាប្រាក់រៀល…

ធនាគារជាតិនៃកម្ពុជាគ្រោង នឹងដាក់ដំណើរការប្រព័ន្ធឃ្យូអរកូត (QR Code) ជាប្រាក់រៀល និងប្រាក់ដុល្លារអាម៉េរិកបញ្ចូលគ្នាតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទូទាត់ក្នុងស្រុកនិងឆ្លងដែន ក៏ដូចជាភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាទូទាត់ទំនិញផ្សេងៗ។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា

នៅក្នុងពីធីជួបជុំជាមួយអ្នកសារព័ត៍មាននៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជាបានថ្លែងថា ការដាក់ដំណើរការប្រព័ន្ធឃ្យូអរកូតជាប្រាក់រៀលនិងប្រាក់ដុល្លារអាម៉េរិកបញ្ចូលគ្នាតែមួយ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកលក់ដូរ ក្នុងការទូទាត់បើទោះបីជាទូទាត់ជាប្រាក់ដុល្លារអាម៉េរិកឬប្រាក់រៀលគឺទូទាត់បានទាំងពីរ ដែលវាមានលក្ខណៈខុសពីមុន ដែលក្នុងករណីអ្នកលក់មានគណនីដុល្លារគឺទូទាត់បានតែប្រាក់ដុល្លារប៉ុណ្ណោះ មិនអាចទូទាត់ជាប្រាក់រៀលបានទេ។

លោកស្រី ជា សិរី បានបន្តថា ការដាក់បញ្ចូលគ្នានេះក៏នឹងជួយសម្រួលដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជាក្នុងការទូទាត់ប្រាក់ផងដែរ ព្រោះថាបច្ចុប្បន្ននេះភ្ញៀវទេសចរមិនអាចទូទាត់ទំនិញជាមួយអ្នកលក់បានទេ ដោយសារអ្នកលក់មិនបានបើកគណនីជាប្រាក់រៀល។ ប៉ុន្តែនៅពេលដាក់ដំណើរការប្រព័ន្ធឃ្យូអរកូតបញ្ចូលគ្នាតែមួយនេះ ភ្ញៀវទេសចរអាចទូទាត់បានស្រួលដោយទូទាត់ពីប្រាក់ដុល្លារឬលុយប្រទេសគេទៅជាប្រាក់រៀលហើយប្រាក់រៀលនឹងចូលទៅក្នុងគណនីអ្នកលក់តែម្តង។ ទន្ទឹមនឹងនេះ ចំពោះប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរទៅកាន់ប្រទេសមួយចំនួនដូចជាប្រទេសថៃ វៀតណាម ឡាវ និង ប្រទេសជាដៃគូមួយចំនួនទៀត អាចចាយប្រាក់រៀលបានងាយស្រួលផងដែរតាមរយៈឃ្យូអរកូតនេះ។

លោកស្រីបានសង្កត់ធ្ងន់ថា បើសិនជាអ្នកលក់មិនចង់ប្រើគណនីប្រាក់រៀល គាត់មិនអាចទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកបានទេ ដោយសារតាមបច្ចេកទេសត្រូវតែមានពីរ បើកាលណាមានតែមួយបាត់មួយ ប្រព័ន្ធទូទាត់នឹងដំណើរការមិនប្រក្រតី។ ដូច្នេះបានជាធនាគារជាតិកម្ពុជាទុកពេល ៦ ខែឱ្យគ្រឹះស្ថានឬធនាគារសម្របសម្រួលបង្កើតគណនីប្រាក់រៀលដោយស្វ័យប្រវត្តិទៅអតិថិជនរបស់ខ្លួនដែលមិនទាន់មានប្រាក់រៀល និងពន្យល់ណែនាំពួកគាត់ឱ្យបានយល់ពីសារៈសំខាន់នៃការបង្កើតគណនីប្រាក់រៀលនេះពេលដាក់អនុវត្តទៅបានរលូន។

ដោយឡែក លោកស្រី ជា សិរី បានបន្ថែមថា ការបង្កើតគណនីប្រាក់រៀលនេះមិនមានគិតថ្លៃសេវាទេហើយបើទោះបីជាអតិថិជនប្រើឬមិនប្រើ ជាសកម្មឬមិនសកម្មឬបិទគណនី ក៏មិនគិតសេវាដែរ។

បើតាមលោកស្រី ជា សិរី បានឱ្យដឹងថា តាមពិតឃ្យូអរកូតនេះត្រូវការដាក់អនុវត្តនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ប៉ុន្តែដោយសារយើងទុកពេលឱ្យធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុបើកគណនីដល់អតិថិជនដែលមិនទាន់មានគណនីប្រាក់រៀល និងពន្យល់ដល់អតិថិជនឱ្យបានច្បាស់លាស់ជាមុនសិនអំពីមូលហេតុដែលត្រូវមានគណនីប្រាក់រៀល៕

分享至:
| 收藏

一周精选

菲律宾有人看的很透彻仙宾礁最终结局已定
菲律宾有人看的很透彻仙宾礁最
菲律宾有人看的很透彻,仙宾礁的结局已定,只会开空头支票的美国,将对此无能为力。
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាអាចនឹង ធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬ…
សម្ដេចតេជោ ហ៊ុ
កម្ពុជាអាចនឹងរៀបចំនូវច្បាប់ដាក់ក្រុមមនុស
2025年柬埔寨工人最低薪资涨至208美元
2025年柬埔寨工人最低薪资涨至
2025年制衣、制鞋和箱包厂工人最低薪资今日(19日)正式敲定,由现有的204美元增至208
“绯闻男友”否认与郭华萍有感情和商业关系
“绯闻男友”否认与郭华萍有感
9月17日,郭华萍的绯闻男友、苏尔市(Sual)市长Liseldo “Dong” Calugay 在参议院听

© 2001-2013