កម្ពុជាផលិតចង្កឹះឫស្សី គ្មានសារធាតុគីមីផ្តល់នូវ…

2024-10-6 20:30| 发布者: 逞强美| 查看: 768 |原作者: 逞强美|来自: https://www.jianhuadaily.com/20241005/258115

摘要: កម្ពុជាបានផលិតចង្កឹះឫស្សីដែលគ្មានសារធាតុគីមី ប្រកបដោយសុវត្ថិភាពខ្ពស់…

កម្ពុជាបានផលិតចង្កឹះឫស្សីដែលគ្មានសារធាតុគីមី ប្រកបដោយសុវត្ថិភាពខ្ពស់ សម្រាប់ប្រជាពលរដ្ឋខ្មែរប្រើប្រាស់។

សិប្បកម្មផលិតចង្កឹះ​ឫស្សី ដែលគ្មានសារធាតុគីមីនេះគឺជាស្នាដៃកូនខ្មែរដោយផ្ទាល់មួយដែលមានទីតាំងស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ននេះ។

 

ចង្កឹះឫស្សីដែលជាស្នាដៃកូនខ្មែរ

លោក ហ័រ ដាណា អាយុ ៤២ ឆ្នាំ ជាប្រធានសិប្បកម្មចង្កឹះឫស្សីខ្មែរបានប្រាប់អ្នកសារព័ត៌មានថា សិប្បកម្មផលិតចង្កឹះឫស្សីរបស់លោកបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០២២មកម្ល៉េះ ហើយទាក់ទងនឹងសង្វាក់ផលិតកម្មនាពេលបច្ចុប្បន្ន ការផលិតនៅមានកម្រិតនៅឡើយ ពោលគឺ ១ ខែអាចផលិតបានចង្កឹះឫស្សីប្រមាណជិត ១ ០០០ បេ តែប៉ុណ្ណោះ ដែលចំនួននេះមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារបានគ្រប់គ្រាន់នៅឡើយ។

លោកបានឱ្យដឹងទៀតថា សម្រាប់ទីផ្សារនាពេលបច្ចុប្បន្ននេះ ផលិតផលចង្កឹះឫស្សីកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ ពិសេសនៅតាមផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញនិងនៅតាមតូបលក់អីវ៉ាន់ចាប់ហួយតាមបណ្ដាខេត្តមួយចំនួនផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះគឺ ខណៈដែលទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្នកំពុងមានតម្រូវការចង្កឹះឫស្សីខ្លាំង សិប្បកម្មរបស់លោកបែរជាពុំមានលទ្ធភាពផលិតចង្កឹះតាមតម្រូវការទីផ្សារ ដោយសារសិប្បកម្មរបស់លោកផ្ទាល់មានបុគ្គលិកបម្រើការត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ម្យ៉ាងទៀតក៏នៅខ្វះខាតថវិកាសម្រាប់ពង្រីកសិប្បកម្មឱ្យបានធំជាងនេះផងដែរ។

ចង្កឹះឫស្សីដែលជាស្នាដៃកូនខ្មែរ

លោក ហ័រ ដាណា សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនិងដៃគូសហការទាំងអស់បន្តគាំទ្រសិប្បកម្មផលិតចង្កឹះឫស្សីនេះ ដើម្បីធ្វើយ៉ាងណាអាចពង្រីកសិប្បកម្មចង្កឹះខ្មែរនេះឱ្យបានកាន់តែធំនិងបង្កើនបរិមាណផលិតកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងកាត់បន្ថយការនាំចូលពីបរទេស៕

分享至:
| 收藏

一周精选

统计显2022年欧盟人均浪费逾132公斤粮食
统计显2022年欧盟人均浪费逾13
在9月29日国际粮食损失和浪费问题宣传日到来之际,欧盟27日通报,2022年欧盟总计产生5
展望未来10年迪拜已批准五大计划
展望未来10年迪拜已批准五大计
迪拜执行委员会周二批准了五项重大计划,旨在将该酋长国提升为全球教育、投资和生活中
柬埔寨旅游大臣与监察大臣职位对调
柬埔寨旅游大臣与监察大臣职位
9月20日上午,柬埔寨国会召开全体会议,投票通过旅游与监察两部大臣职位对调,索索肯
亡人节期间全国累计发生13起火灾事故
亡人节期间全国累计发生13起火
【本报消息】为期15天的亡人节(9月18日至10月3日)期间,柬埔寨全国累计发生13起火灾

© 2001-2013